bet 777 casino

Saturday, July 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យ និងស្នេហា៖ វិធីសង្កេតមើល និងសញ្ញាមិនល្អ ១០យ៉ាងរបស់បុរសកំហូច មុននឹងសម្រេចចិត្តសេពគប់

វិធីសង្កេតមើលបុរសកំហូច តាមរយៈសញ្ញាមិនល្អ ១០យ៉ាង ដែលបង្ហាញថា បុរសម្នាក់នោះ គឺជាព្រាននារីយ៉ាងពិតប្រាកដ។ សម្រាប់នារីៗយើងម្នាក់ណា ដែលចង់ដឹងថា តើបុរសដែលយើងកំពុងតែសេពគប់មើលចិត្តមើលថ្លើមគ្នានោះ ថាតើគេគ្រាន់តែចូលមករាយមន្តស្នេហ៍លេងសើច ឬក៏ស្មោះស្ម័គ្រពិតប្រាកដជាមួយយើងមែនឬយ៉ាងណា? យើងនាំគ្នាមកតាមដានដូចតទៅ…

១-ខ្សែភ្នែកមានល្បិច នៅមិនស្ងៀម
༺ខណៈដែលអ្នកកំពុងនិយាយជាមួយគេ ខ្សែភ្នែករបស់គេ ច្រើនតែមិននៅស្ងៀមឡើយ ពេលខ្លះឃើញស្រីៗស្អាតៗ រាងស្វែលត៍ៗដើរកាត់មុខ ក៏តាមបែរមើលរហូតដល់សឹងគ្រេច-ក ឬពេលទៅញ៉ាំបាយជាមួយគ្នា គេច្រើនតែបញ្ជូនខ្សែភ្នែកខូចខិល ទៅរកនារីៗនៅតុផ្សេងៗជាញឹកញាប់។ នេះខ្នាតអ្នកនៅជាមួយផង គេនៅធ្វើបែបហ្នឹង ចុះទម្រាំកំបាំងពី🐻ភ្នែកអ្នក គេច្បាស់ជាស្ទុះងើប ដើរទៅសុំលេខទូរស័ព្ទនារីៗទាំងនោះមិនខាន។

២-ដៃដូចមឹក
ទង្វើ ១ទៀតរបស់ពួកបុរសព្រាននារី គឺចរិតដៃនៅមិនស្ងៀម។ ពេលនៅជាមួយយើង ចូលចិត្តយកដៃមកប៉ះខ្លួនយើងជាញឹកញាប់ ឬជួនកាលពេលយើងភ្លេចខ្លួន ក៏លួចយកដៃមិនបិចថ្ពាល់ ន🍬ិងចាប់ដៃយើង ធ្វើដូចមិនដឹងខ្លួន។ ទង្វើបែបនេះ បង្ហាញច្បាស់តែម្ដងថា គេគឺជាបុរសផ្លេយ៍ཧប៊យប្រាកដណាស់។

៣-ពូកែ Takecare និងប៉ិនយកចិត្ត
ចំណុចល្អម្យ៉ាងរបស់បុរសព្រាននារីគឺ ពួកគេពូកែថែទាំ និងប៉ិនយកចិត្តនារីៗខ្លាំងណាស់! អាចនិយាយបានថា ស្រមោចមិនឱ្យរោម មូសមិនឱ្យខាំយើងបានឡើយ។ ដូច្នេះហើយ ទើওបមិនប្លែកឡើយ ដែលនារីៗជាច្រើនបាក់ចិត្ត ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេ ដោយមិនបានដឹងឡើយថា នេះគឺជាផែនការ ទាក់កូនឈ្លូសឱ្យចូលក្នុងរូងខ្លាឡើយ។

៤-ខ្លាំងក្លា និងឆាប់រហ័ស
បុរសពពួកនេះ បើគេស្រឡាញ់ស្រីណាម្នាក់ហើយ សូមប្រាប់ទៅចុះថា គេនឹងដំណើរការទៅមុខយ៉ាងខ្លាំងក្ល💫ា និងឆាប់រហ័ស ប្រកាសច្បាស់ៗថា គេកំពុងតែញ៉ែអ្នកហើយ ដោយបង្ហាញឡើងតាមរយៈកាយវិការ និងពាក្យសម្ដីផ្សេងៗ ឬបុរសកំហូចខ្លះទៀត ស្គាល់គ𝐆្នាមិនទាន់ទាំងបាន ១ខែស្រួលបួលផង ក៏ស្រាប់តែប្រាប់ថា បងស្រឡាញ់អូនៗ សឹងតែរាល់ថ្ងៃ ខ្លាំងជាងមនុស្សជាសង្សារនឹងគ្នាទៅទៀត។

៥-និងជួនកាលនៅសុខៗ ស្រាប់តែទាក់ទងលែងបាន
បើបុរសម្នាក់ណាដែលកំពុងតែចាប់អារម្មណ៍ និងកំពុងចរចាស្នេហ៍ជាមួយអ្នក ស្រាប់តែសុខៗ បែរជាពិបាកទាក់ទង ជួនឃើញ ជួនបាត់ ឬពេលខ្លះមិនដឹងទៅណាបាត់ ៣-៤ថ្ងៃ ខលទៅក៏មិនលើក ឆាតទៅក៏មិនឆ្លើយ សូមប្រាប់ទៅចុះថា នេះមិនមែនជារឿងប្រក្រតីឡើយ ព្រោះបច្ចុប្បន្ន យើងស្ថិតក្នុងយុគសម័យដែល social media ក្លាយជា🍬ផ្នែកមួយក្នុងជីវិតប្រចាំថ្ងៃទៅហើយ ទើបវាជារឿងមួយដែលមិនអាចទៅរួចឡើយ ដែលគេមិនបានកាន់ទូរស័ព្ទꦡសោះនោះ…លើកលែងតែគេកំពុងនៅជាមួយស្រីផ្សេង។

៦-ល្បិចច្រើន ពូកែកុហក
សមត្ថភាពពិសេសរបស់បុរសព្រាននារីគឺ ពួកគេអាចនិយាយកុហក ឱ្យអ្នកដទៃជឿបាន ឬអាចហៅម្យ៉ាងទៀតបានថា ក្រឡិចក្រឡុចហ្នឹងឯង។ មិនថាពួកគេចង់និយាយអ្វី ក៏ស្ដាប់ទៅ គួរឱ្យជឿលង់តែម្ដង ដែលរ🐼ឿងខ្លះ អាចមិនមែនជារឿងពិតទៀតផង តែអ្នកបែរជាជឿសម្ដីគេបែបមិនꦉនឹកសង្ស័យសោះឡើយ។

៧-គ្មានភាពច្បាស់លាស់
មនុស្សប្រុសកំហូច ខិលស្រី មាន ២ប្រភេទ គឺច្បាស់លាស់ជ្រុលពេក និងគ្មានភាពច្បាស់លាស់តែម្ដង។ ក្នុងករណីដែលគេគ្មានភាពច្បាស់លាស់ ឧទាហរណ៍ ដូចជ🌱ាពេលដែលអ្នកសួរអំពីសម្ព័ន្ធភាពរវាងរូបអ្នក និងគេ គេ♛មិនអាចផ្ដល់ចម្លើយដល់អ្នកបានទេ ឬក៏គេចពីការឆ្លើយសំណួរនោះតែម្ដង។ នោះបញ្ជាក់ថា គេអាចនឹងមានស្រីម្នាក់ជាតួឯករបស់គេស្រេចទៅហើយ តែមករាយមន្តស្នេហ៍ដាក់អ្នកលេងៗ ក៏អាចថាបានដែរ។

៨-មិនបើកបង្ហាញសម្ព័ន្ធភាពរវាងអ្នក និងគេ ឱ្យអ្នកដទៃណាដឹងឡើយ
ក្រៅពីមិនមានភាពច្បាស់លាស់ហើយ ថែមទាំងមិនបើកបង្ហាញសម្ព័ន្ធភាពរវាងរូបអ្នក និងគេ ឱ្យអ្នកដទៃណាបានដឹងទៀតផង ដូចជា មិនដែលផូស្តរូបគូគ្នាជាមួយអ្នក មិនបង្ហាញទីកន្លែងដែඣលទៅជាមួយអ្នក ពេលនៅទល់មុខអ្នកឯទៀត គេធ្វើហាក់ដូចជាអ្នក គ្រាន់តែជាប្អូនស្រី ឬជាមិត្តភក្តិម្នាក់របស់គេ ជាដើម។ បើសិនជាបុរសម្នាក់ណា ដែលអ្នកកំពុងចរចាស្នេហ៍ ឬសេពគប់ មានទង្វើទាំងនេះ មិនប្រាកដដែរ ជួនកាលខ្លួនអ្នកគ្រាន់តែជាស្រីម្នាក់ ក្នុងចំណោមស្រីនៅក្នុងស្តុករបស់គេ ក៏អាចថាបានដែរ នរណាទៅដឹង?

៩-ពោលពាក្យផ្អែមល្ហែមគ្រប់ពេល
ក្បាច់សម្លាប់មនុស្សស្រី ១ក្បាច់ទៀតរបស់បុរសព្រាននារីគឺ ពួកគេនឹងពោលតែពាក្យផ្អែមល្ហែម ឱ្យស្រីៗលង់តាមគ្រប់ពេលវេលា លុះដឹងខ្លួន ក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍គេបាត់ទៅហើយ!។ ដូច្នេះសូមដាស់តឿនមុនឱ្យហើយថា ពាក្យសម្ដីទាំងនោះ ប្រៀបដូចជាផ្លែប៉ោមលាបថ្នាំពុល ដែលមើលទៅផ្អែមឈ្ងុយ គួរឱ្យចង់ញ៉ាំ តែខ💜ាងក្នុងបង្កប់ទៅដោយពិសពុលដ៏គ្រោះថ្នាក់។ ដូច្នេះ កុំលង់ខ្លួនស្រឡាញ់🅰បុរសណា ដោយគ្រាន់តែគេនិយាយស្ដីពីរោះ ផ្អែមល្ហែមដាក់អ្នកឱ្យសោះ តែត្រូវមើលពីទង្វើរបស់គេផង។

១០-មានអាថ៌កំបាំង និងការសម្ងាត់ច្រើន
គេបារ🔥ម្ភ និងហួងហែងទូរស័ព្ទ ខ្លាំងជាងជីវិតខ្លួនឯងទៅទៀត ដល់ថ្នាក់ដាក់ជាប់ខ្លួនជានិច្ច សូម្បីតែពេលចូលបន្ទប់ទឹកក៏ដោយ នោះគឺអាចដោយសារតែទូរស័ព្ទ គឺជាឃ្លាំងការសម្ងាត់របស់គេ និងនឹកបារម្ភ ខ្លាចថា អ្នកអាចលួចឆែកទូរស័ព្ទគេមើលពេលគេមិននៅ ឬពេលដែលគេនៅជាមួយអ្នក ហើយមានអ្នកទូរស័ព្ទមក គេច្រើនតែដើរចេញទៅនិយាយនៅកន្លែងផ្សេង ដែលបើគិតក្នុងន័យល្អ គឺអាចជារឿងការងារដែលហាក់ដូចជាម៉ឺងម៉ាត់ហ្មត់ចត់ តែក្នុងន័យ ១ទៀត គេអាចនឹងគេចទៅនិយាយជាមួយស🎉្រីផ្សេង ក៏អាចថាបានដែរ។

ពេលដឹងពីវិធីសង្កេតមនុស្សប្រុសកំហូចបែបនេះហើយ ស្រីៗយើងចូរកុំធ្លាក់ចូលក្នុងអន្ទាក់ ឬចាញ់កលគេឱ្យសោះ ព្រោះបើមើលឃើញអាកប្បកិរិយាគេហើយថា ជាបុរសព្រាននារី ឬមិនស្មោះត្រង់នឹងអ្នកហើយ គួរដកខ្លួនថយចេញឱ្យឆ្ងាយយ៉ាងលឿនបំផុត ព្រោះវាអាចធ្វើឱ្យអ្នកអង្គុយយំ ទឹកភ្នែកជូតក្បាលជង្គង់នៅពេលក្រោយមិនខាន។
×