bet 777 casino

Saturday, July 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៃដន្យ ខ្លាំងជារឿងប្រលោមលោកទៅទៀត!! ស្វាមីបរិច្ចាគក្រលៀនឱ្យភរិយា គ្រូពេទ្យរកឃើញការសម្ងាត់មិនគួរជឿ…

នេះគឺជារឿងពិត ខ្លាំងជាងរឿងប្រលោមលោកទៅទៀត នៅពេលស្វាមីបរិច្ចាគក្រលៀនឱ្យភរិយា គ្រូពេទ្យពិនិត្យឃើញការសម្ងាត់មិនគួរឱ្យជឿ គឺ “មានភាពពាក់ព័ន្ធខាងខ្សែលោហិត”…លុះបានដឹងហើយ ស្ទើរដួលទាំងជំហរ។
បុរសម្នាក់បានផូស្តសំណេររបស់គេនៅក្នុង Reddit វេបបតល្បីមួយនៅក្នុងប្រទេសអាមេរិក រៀបរាប់រឿងរ៉ាវជីវិតពិត ដែលកម្សត់ និងចៃដន្យខ្លាំងជាងប្រលោមលោកទៅទៀត ដោយគេបានប្រាប់ថា រូបគេបានរៀបការជាមួយភរិយា ៦ឆ្នាំមកហើយ មានកូនស្រីជាមួយគ្នា ២នាក់។ ថ្មីៗនេះ ភរិយារបស់គេ ចាំបាច់ត្រូវប្ដូរ និងបណ្ដុះក្រលៀនថ្មី ដោយសារតែបញ្ហាសុខភាព តែសមាជិកនៅក្នុងក្រុមគ្រួសាររបស់ភរិយា គ្មាននរណាម្នាក់មានគុណសម្បត្តិត្រូវតាមការកំណត់របស់ការបរិច្ចាគឡើយ ទើបខ្លួនគេសម្រេចចិត្តសាកល្បងបរិច្ចាគក្រលៀនទៅឱ្យមនុស្សដែលខ្លួនស្រឡាញ់ ដោយមិនបាននឹកស្មានថា លទ្ធផលការពិនិត្យ ដែលចេញមក បានធ្វើឱ្យរូបគេស្ទើរតែដួលទាំងជំហរ នៅពេលដែលលោកគ្រូពេទ្យប្រាប់ថា រូបគេ និងភរិយា មានភាពពាក់ព័ន្ធគ្នាខាងខ្សែលោហិត ឬនិយាយឱ្យស្រួលស្ដាប់គឺ អាចជាបងប្អូននឹងគ្នា។
សំណេរដដែលនោះ បានបន្ថែមទៀតថា គេសឹងតែមិនបានដឹងអ្វីទាំងអស់ ពាក់ព័ន្ធនឹងទិន្នន័យរបស់ឪពុកម្ដាយបង្កើតអ្នកផ្ដល់កំណើតឱ្យរូបគេនោះឡើយ ដឹងតែត្រឹមថា ម្ដាយរបស់គេ បានប្រសូតរូបគេមក នៅពេលដែលគាត់មានអាយុ ១៨ឆ្នាំ ហើយឪពុកម្ដាយធម៌ ក៏ទទួលរូបគេយកមកចិញ្ចឹមក្រោយកើតចេញពីផ្ទៃម្ដាយមកភ្លាមតែប៉ុណ្ណោះ។ តែយ៉ាងណាក្ដី គេបានប្រាប់ទៀតថា ជីវិតកន្លងមក រូបគេ និងភរិយា មានសេចក្ដីសុខល្អណាស់ ហើយកូនស្រីរបស់គេ ក៏ឆ្លាតវាងវៃខ្លាំងណាស់ បើប្រៀបធៀបជាមួយក្មេងក្នុងវ័យស្របាលៗគ្នា ហើយគេថែមទាំងបានអះអាងទៀតផងថា រឿងរ៉ាវមិននឹកស្មានដល់ ដែលទើបតែបានដឹងនេះ នឹងមិនមានផលប៉ះពាល់ដល់ការតាំងចិត្តរបស់គេក្នុងការបរិច្ចាគក្រលៀនឱ្យភរិយាឡើយ។
ទាំងអស់នេះ ដើម្បីការពារកុំឱ្យភរិយារបស់គេ ត្រូវជួបនឹងរឿងឈឺចាប់អំពីដំណឹងនេះក្នុងអំឡុងគេងសម្រាកព្យាបាលខ្លួន គេបានរៀបផែនការថា នឹងរង់ចាំទាល់តែភរិយាបានដឹងខ្លួនស្រួលបួលឡើងវិញក្រោយការវះកាត់រួចហើយ ទើបគេប្រាប់ការពិតថា រូបនាង គឺជាប្អូនបង្កើតរបស់គេ ហើយបន្ទាប់ពីនោះ ក៏នឹងពិភាក្សាគ្នា ពាក់ព័ន្ធនឹងការបញ្ជាក់ពីពូជកំណើតរបស់ពួកគេឱ្យពិតប្រាកដ ព្រមទាំងរកវិធីក្នុងការអធិប្បាយ ឱ្យកូនៗបានដឹងយ៉ាងទន់ភ្លន់បំផុតផងដែរ៕
×