bet 777 casino

Sunday, July 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋី​វ័យក្មេង​ចិន​ម្នា​ក់ បង្ហាញ​សមតុល្យ​គណនី​សន្សំដ៏មិនធម្មតា និង​ថា​រស់នៅ​ជាមួយ​គំនរ​សម្រាម ប្រសើរ​ជាង​មាន​ប្រពន្ធ

បុរស​ម្នាក់​នៅ​ខេត្ត Henan ប្រទេស​ចិន ​អាយុ ៣៥​ឆ្នាំ បានធ្វើឲ្យអ្នកលេងអ៊ីនធើរណែតភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់បានឃើញរូបភាពបុរសរូបនេះរស់នៅក្នុងផ្ទះពោរពេញដោយគំនរសំរាម ដោយសារតែគាត់មានប្រាក់ចាយមិនអស់ ហើយមិនយកប្រពន្ធ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះបាន​ធ្វើការ​តាំង​ពី​តូច។ ហេតុនេះគាត់មានប្រាក់សន្សំជាង ១ លានយ័ន (ប្រហែលជិត ១៥ ម៉ឺនដុល្លារ) ហើយរស់នៅក្នុងវិមានដែលមានទំហំជាង ១០០ ម៉ែត្រការ៉េ ដែលគាត់បានប្រែក្លាយទៅជាកន្លែងចោលសំរាមដែលមានក្លិនស្អុយ។
ថ្ងៃមួយ គាត់បានទូរស័ព្ទទៅក្រុមហ៊ុនសំអាត ដើម្បីមកសម្អាតផ្ទះ។ បុគ្គលិក​បោស​សម្អាត​ឃើញ​សភាព​ផ្ទះ​ក៏​ភ្ញាក់ផ្អើល​។ ពេល​នោះ​អ្នកសំអាតនិយាយ​ថា ​សង្ឃឹមនឹង​មាន​នារី​ម្នាក់​ចូល​មកក្នុង​ជីវិត​បុរស​នេះ​។ ប៉ុន្តែ​ការ​គិត​នោះ​បាន​មិនអាចទៅរួចទេ ដោយសេដ្ឋីវ័យក្មេងរូបនេះក្រោយពី​បាន​ឮដូច្នេះ ក៏បានឆ្លើយតប​ថា​៖ «តើ​អ្នក​ចង់មានន័យថាម៉េច? ខ្ញុំមានប្រាក់សន្សំច្រើនជាង ១ លាន។ គ្រាន់​តែ​ដាក់​ប្រាក់​ក្នុង​ធនាគារ​ហើយ​ទទួល​បាន​ការ​ប្រាក់​ក្នុង​ការ​ចំណាយយ៉ាងស្រួល។ ខ្ញុំ​មាន​បំណង​មិន​យក​ប្រពន្ធ​ទេ។ ខ្ញុំនឹងរស់នៅដោយសុខស្រួលបែបនេះ!»។
គេបានបង្ហើបថា កន្លង​មក ​បុរស​រូប​នេះ​ធ្លាប់​ស្វែង​រក​ស្នេហាផងដែរ ប៉ុន្តែ ប្រហែលជាមនុស្សស្រីណានោះបដិសេធមិនយកគាត់? ហើយ​បន្ទាប់​ពី​នៅ​ម្នាក់​ឯង​ជា​យូរ​ទៅ គាត់​ក៏​ស៊ាំ​នឹង​ជីវិតឯកោ​បន្តិច​ម្ដងៗ ហើយចាប់ផ្តើមមានគំនិតមិនចង់រៀបការ រស់នៅសេរីភាព មិនចង់គ្រប់គ្រងដោយប្រពន្ធ។ អ្វី​ដែល​សំខាន់​គឺ​ចាប់​តាំង​ពី​គាត់​បាន​សន្សំ​បាន​ជាង ១ លានយន់​មក គាត់​បាន​ដឹង​ថា​ គាត់​មិន​ចាំបាច់​ស្វែង​រក​សេចក្ដី​ស្រឡាញ់​ទេ។ រហូត​មក​ដល់​ពេល​នេះ គាត់​បាន​សម្រេច​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ថា «​ខ្ញុំ​នឹងមិន​រៀបការឡើយ ទោះបីមានគេ​​ណែនាំ​ឱ្យ​ស្គាល់​នារី​ណា​ក៏​ដោយ»។
បច្ចុប្បន្ន ​តម្លៃ​ផ្ទះ​និង​ដី​ចាប់​ផ្តើម​ឡើង​ថ្លៃ។ បើ​ចង់​រៀប​ការ​ត្រូវ​រៀបចំ​ថ្លៃ​បណ្ណាការ​តាម​បែប​ឡាន និង​ផ្ទះ ដែលជាការពិតណាស់មានតម្លៃខ្ពស់។ យុវជនចិនត្រូវរងសម្ពាធសេដ្ឋកិច្ច សម្ពាធការងារ សម្ពាធគ្រួសារ និងសម្ពាធផ្សេងៗ ហេតុនេះបានធ្វើឲ្យមនុស្សជាច្រើនគិតថា ស្នេហា និងអាពាហ៍ពិពាហ៍ត្រូវការមូលដ្ឋានសម្ភារៈ ប៉ុន្តែឲ្យតែមានលុយ ស្នេហានឹងកាន់តែជិតស្និទ្ធ៕ រក្សាសិទ្ធិដោយ៖​ លឹម ហុង
×