bet 777 casino

Sunday, July 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ និងឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់សាជាថ្មីពីការបន្តកិច្ចសហប្រតិបត្តិការការទ្វេភាគី ឱ្យកាន់តែរីកចម្រើនថែមទៀត ដែលមានវិស័យការទូតសភា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង និងសហការី និង រីករាយដែលជួប ឯកឧត្តម នៅវិមានព្រឹទ្ធសភានាឱកាសនេះ​ ដោយកន្លងមក សម្តេច និងឯកឧត្តមអគ្គរដ្ឋទូត បានជួបពិភាក្សាគ្នានៅវិមានសន្តិភាព នៅពេលដែលសម្តេច ជានាយករដ្ឋមន្រ្តី។ សម្ដេចតេជោក៏បានអបអរសាទរដល់ក្រុមបាល់ទាត់បារាំង ដែលបានឈានចូលដល់វគ្គ១៦ក្រុម។
ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតដល់ឯកឧត្តម ចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាប សម្តេចប្រធាន អំពីកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង តាំងពីពេលបង្កើតព្រឹទ្ធសភាកម្ពុជាដំបូងនៅឆ្នាំ១៩៩៩មក។ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង វិញ គឺត្រូវបានពង្រឹងយ៉ាងជិតស្និទតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជាដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសបារាំងចុងឆ្នាំ២០២២, ព្រះរាជដំណើររបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​ទៅទីក្រុងប៉ារីស នៅខែមករា ឆ្នាំ២០២៤។
ឯកឧត្តមអគ្គរដ្ឋទូត បានបន្តទៀតថា ឯកឧត្តមមានកិត្តិយសដែលនឹងទទួលស្វាគមន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ដែលត្រូវដឹកនាំគណៈប្រតិភូកីឡាទៅប្រកួតកីឡារដូវក្តៅនៅពេលខាងមុខនេះ។ ទន្ទឹមនឹងនេះបារាំង ពិតជាសប្បាយរីករាយ និងសូមគាំទ្រពេញទំហឹង ចំពោះបេក្ខភាពប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ដែលនឹងមានបណ្តាប្រទេសជាង ៩០ ចូលរួម។ ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសទី២ ក្នុងអាស៊ាន ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីវៀតណាម នៅឆ្នាំ១៩៩៧ ដែលពេលនោះឯកឧត្តម ក៏បានចូលរួមជួយវៀតណាមក្នុងការរៀបចំផងដែរ។ ​ឯកឧត្តមអគ្គរដ្ឋទូត​ បានបង្ហាញនូវសេចក្តីពេញចិត្តចំពោះការនិយមប្រើប្រាស់ភាសាបារាំងនៃថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។ ឯកឧត្តម ក៏បានជម្រាបសម្តេចប្រធាន ពីគោលបំណងស្នើសុំពង្រីកវិទ្យាល័យ Descartes នៅរាជធានីភ្នំពេញ ដោយសារចំនួនសិស្សដាក់ពាក្យសុំចូលរៀនកើនឡើងខ្ពស់ ដែលសាលាមិនអាចទទួលឱ្យចូលរៀនបាន។
ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាប សម្តេចតេជោ ពីកំណើននៃទំហំសេដ្ឋកិច្ចកម្ពុជា-បារាំង ដែលក្នុងនោះការវិនិយោគ របស់ក្រុមហ៊ុនបារាំងនៅកម្ពុជា ក៏កាន់តែច្រើនឡើងជាលំដាប់។ លើសពីនេះ នៅសប្តាហ៍ក្រោយ ស្ថានទូតបារាំង សហការជាមួយភាគីកម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលនឹងមានការចូលរួមពីអ្នកវិនិយោគ​បារាំង វិស័យ ឯកជន ចំនួន២៥០ រូប។ ​​សម្តេចធិបតី នាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីវេទិកាធុរកិច្ចនេះ អមជាមួយការធ្វើបទអន្តរាគមន៍ពីរដ្ឋមន្រ្តីចំនួន ៧ រូប នៃរដ្ឋាភិបាលកម្ពុជាដែលសុទ្ធតែចេះនិយាយភាសាបារាំង។ កាលពីសប្តាហ៍មុន ឯកឧត្តមអគ្គរដ្ឋទូត ក៏បានចូលរួមពិធីបឋមសិលាសាងសង់គម្រោង​រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមាន​ក្រុមហ៊ុនបារាំង Vinci Constructions … ចូលរួម។ នេះគឺជា ជោគជ័យដ៏ធំនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា ស្ថានទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ​ ជំនួយដល់កម្ពុជាតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានកើនឡើងពី១០០លានអ៊ឺរ៉ូ ដល់ ២១៥លានអ៊ឺរ៉ូ សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងផលិតកម្មទឹកស្អាត។ ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាបសម្តេច ពីបំណងបំពេញទស្សនកិច្ចនៅកម្ពុជារបស់ឯកឧត្តម Gerard LARCHER ប្រធានព្រឹទ្ធសភាបារាំង នៅចុងឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានជម្រាបដំណឹងមរណទុក្ខ របស់ឯកឧត្តម Roland Dumas អតីតរដ្ឋមន្រ្តី​ការបរទេសបារាំង ក្នុងជន្មាយុ ១០១ ឆ្នាំ ដែលធ្លាប់ជាសហប្រធាន​អង្គប្រជុំជាច្រើន​ក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជានៅឆ្នាំ១៩៩១។ ជាកិច្ចឆ្លើយតប សម្តេចតេជោប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-បារាំង ដែលកាន់តែជិតស្និទ្ធ និងរីកចម្រើន។ សម្តេច បានចូលរួមអបអរសាទរ ថ្ងៃបុណ្យជាតិសាធារណរដ្ឋបារាំង ១៤ កក្កដា ខាងមុខនេះ និងបានរម្លឹកពីការសាងសង់ឡើងវិញនូវវិមានរំលឹកគុណយុទ្ធជនខ្មែរ-បារាំងដែលពលីនៅក្នុងសង្គ្រាមលោកលើកទី១ ដែលត្រូវបានសម្តេច សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចតេជោ បានជូនពរប្រទេសបារាំង ទទួលជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី១៩ ក្នុងឆ្នាំ២០២៤នេះ និង អរគុណដែលអញ្ជើញកីឡាករកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការអូឡាំពិកនេះ តាមវិញ្ញាសាដែលបារាំងរៀបចំ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលនឹងធានាដល់ប្រជាជននៅរាជធានីភ្នំពេញ និងតំបន់តាខ្មៅ លែងមានការខ្វះខាតទឹកស្អាតប្រើប្រាស់។ សម្តេច ក៏សូមស្វាគមន៍ និងអបអរសាទរដល់ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសប្តាហ៍ក្រោយ ដែលនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឥស្សរជនកំពូលៗរបស់កម្ពុជាចូលរួម។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានរំលឹកពី​ការបង្កើតស្ថាប័នព្រឹទ្ធសភាកម្ពុជា នៅឆ្នាំ១៩៩៩ ដែលជា​តម្រូវការចាំបាច់សម្រាប់ប្រទេសជាតិ ​និងជាការបន្តអនុវត្តប្រព័ន្ធសភាពីរថ្នាក់នេះពីសម័យមុន។ នៅក្នុងនីតិកាលទី៥នៃព្រឹទ្ធសភា សម្តេច បានដាក់ចេញនូវអាទិភាព សំខាន់ចំនួនពីរ គឺការទូតសភា ​ដោយសារតែស្ថានភាពពិភពលោកវិវត្តលឿនរហ័ស ពិបាកប៉ាន់ស្មាន ដែលទាមទារឱ្យកម្ពុជា ត្រូវវិភាគវាយតម្លៃសភាពការណ៍ឱ្យបានត្រឹមត្រូវ ចៀសវាងក្លាយជាប្រទេសគោលដៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយពីប្រទេសមហាអំណាច។ រីឯ អាទិភាពទី២ គឺគណនេយ្យភាពរបស់ព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត ដោយ​សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវតែចុះជាប់ជាមួយនឹងអង្គបោះឆ្នោត​។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំង ដែលគាំទ្របេក្ខភាពកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦។ ​​ សម្តេចប្រធាន បានផ្តល់យោបល់ដល់ស្ថានទូតបារាំង ពិភាក្សាជាមួយដៃគូ និង ស្ថាប័នពាក់ព័ន្ធ ដើម្បី​ពង្រីកការបង្រៀនភាសាបារាំងនៅកម្ពុជា ពីព្រោះថាតម្រូវការរៀនភាសាបារាំងនេះ នឹងមិនថមថយនោះទេ។

សម្តេចតេជោ និងឯកឧត្តមអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម​ និងបានបញ្ជាក់សាជាថ្មីពីការបន្តកិច្ចសហប្រតិបត្តិការការទ្វេភាគី ឱ្យកាន់តែរីកចម្រើនថែមទៀត ដែលមានវិស័យការទូតសភា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វប្បធម៌ អប់រំ ឌីជីថល យោធា តាមរយៈកងទ័ពមួកខៀវ ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ​ ក្នុងការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខសកល ដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ផ្លាស្ទិក ជំងឺអេដស៍ … ។ល។
សម្តេចតេជោ បានសម្តែងនូវសមានចិត្តសោកសៅ និងតក់ស្លុតជាទីបំផុត ចំពោះមរណភាពរបស់ឯកឧត្តម Roland Dumas។ សម្ដេច បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ។ សម្ដេចបានចាត់ទុក ឯកឧត្តម Roland Dumas ជាអ្នកមានគុណម្នាក់ចំពោះកម្ពុជា ដែលបានជួយក្នុងកិច្ចចរចានានាជាបន្តបន្ទាប់ និងក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចតេជោបានរំលឹកនូវអនុស្សាវរីយ៍ និងទំនាក់ទំនងការងារជាច្រើនដែលឯកឧត្តម Roland Dumas បានធ្វើ ​ដើម្បីសន្ត🦩ិភាពនៅក្នុងប្រទេសកម្ពុជា។

ជាទីបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តមអគ្គរដ្ឋទូត ឱ្យឆាប់មានសុខភាពរឹងមាំ​ និងផ្តាំផ្ញើសួរសុខទុក្ខសហការី និងមន្រ្តីស្ថានទូតបារាំងទាំងអស់។ សម្តេច ក៏បានជូនពរឱ្យក្រុមបាល់ទាត់បារាំង ទទួលជ័យជំនះ ក្នុងការប្រកួតដណ្តើមពានរង្វាន់អឺរ៉ុប ក្នុងវគ្ក៨ ក្រុមចុងក្រោយនេះ និងឈានទៅដល់ការប្រកួត វគ្គជម្រុះបន្តបន្ទាប់ទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
×