bet 777 casino

Saturday, July 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកដំបូង របស់ក្រុមការងារសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍ សម្រាប់ការអនុវត្តមុខងារសេសសល់នៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង នៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង តំណាងអង្គការសហប្រជាជាតិ ដែលជាសមាជិក-សមាជិកាជាច្រើនរូបកាលពីព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេសក៍នៃ អ.វ.ត.ក. ចាប់តាំងពីគំនិតផ្តួចផ្តើមក្នុងការបង្កើតតុលាការ រហូតដល់ដំណើរការនិងការបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីដោយរលូននិងមានការទទួលស្គាល់ជាអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបង្ហាញនូវការគោរពនិងកោតសរសើរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញនូវការប្តេជ្ញាថែរក្សាកេរដំណែលរបស់ អ.វ.ត.ក. និងជាពិសេសបានយកចិត្តទុកដាក់ខ្ពស់លើការងារអប់រំ និងផ្សព្វផ្សាយ ក្នុងស្មារតីឱ្យយុវជនជំនាន់ក្រោយទទួលបានព័ត៌មានពេញលេញលើប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព ពង្រឹងដល់ការចងចាំ និងការទប់ស្កាត់មិនឱ្យរបបឃោរឃៅបែបនេះវិលត្រលប់មកវិញនៅក្នុងសង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ អ.វ.ត.ក. និងបានលើកឡើងថាដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏សំខាន់ ទាំងរូបី និង អរូបី និងមានគុណតម្លៃខ្ពស់ក្នុងការថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និងយុត្តិធម៌ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ លទ្ធផលនៃ អ.វ.ត.ក. ក៏បានឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងនូវសមិទ្ធផលនៃគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការផ្សះផ្សាជាតិនៅតាមមូលដ្ឋាន ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានគូសបញ្ជាក់ថា ក្រៅពីឯកសារពាក់ព័𓆏ន្ធបណ្ណសារតុលាការប្រមាណ ២,៤លានទំព័រ អ.វ.ត.ក. ក៏បានចូលរួមចំណែកដោយផ្ទាល់ដល់កំណែទម្រង់វិស័យច្បាប់និងយុត្តិធម៌ តាមរយៈការអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្រ្តីតុលាការនិងមន្រ្តីច្បាប់ ដូចជាការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធជាច្រើនពី អ.វ.ត.ក. ទៅដល់ប្រព័ន្ធតុលាការជាតិនិងទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ លើសពីនេះ អ.វ.ត.ក. ក៏បានក្លាយជាតុលាការគំរូ និងពិសេសមួយសម្រាប់តំបន់ និងសកលលោក ដែលប្រើយុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាពនៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាពជូនជាតិមាតុភូមិ។

ដើម្បីថែរក្សាកេរដំណែលរបស់ អ.វ.ត.ក. ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការរៀបចំបង្កើតវិទ្យាស្ថានកេរដំណែលរបស់ អ.វ.ត.ក. តាមការណែនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅថែរក្សាសន្តិភាព, យុត្តិធម៌អន្តរកាល និងការបង្ការ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការពង្រឹងសន្តិភាពយូរអង្វែងនៅកម្ពុជា ព្រមទាំងការថែរក្សាទុកឱ្យបានត្រឹមត្រូវនិងស្តង់ដាខ្ពស់នៃបណ្ណសារ និងការប្រើប្រាស់សមិទ្ធផល បទពិសោធ និងកេរដំណែលដ៏មានតម្លៃរបស់ អ.វ.ត.ក. ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព សម្រាប់ជាអង្គចងចាំសំខាន់មួយជូនកូនខ្មែរជំនាន់ក្រោយ។
នៅចុងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់បន្ថែមថា វប្បធម៌សន្តិភាព បង្រួមបង្រួមជាតិ និងការផ្តល់យុត្តិធម៌ នឹងត្រូវបន្តតាមរយៈការខិតខំទាំងអស់គ្នា ក្នុងការអប់រំនិងការផ្សព្វផ្សាយ ដើម្បីបង្ការនូវការត្រលប់មកវិញនូវរបបប្រល័យពូជសាសន៍ ដើម្បីធានាការអភិវឌ្ឍប្រកបដោយគុណតម្លៃ និងនិរន្តរភាពសម្រាប់សង្គមជាតិ និង យុវជនជំនាន់ក្រោយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
×