bet 777 casino

Saturday, July 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួន ជាជនជាតិនីហ្សេរីយាម្នាក់ ជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជាង៩គីឡូក្រាម

ខេត្តស្វាយរៀង៖ កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមនោរម្យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិនីហ្សេរីយា ជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជាង៩គីឡូក្រាម។
អនុវត្តតាមបទបញ្ជាដ៍ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីឯកឧត្ត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៣.៣០នាទី នៅចំណុចភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមនោរម្យ សហការជាមួយកម្លាំងប្រជាការពារភូមិ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់០១ករណី ឃាត់ខ្លួនជនសង្ស័យ០១នាក់ប្រុស ជនជាតិនីហ្សេរីយា ឈ្មោះ MADU DANIEL SOPURUភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខA06478250(ហួសសុពលភាព)មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
ចាប់យកសម្ភារះវត្ថុតាងរួមមាន: – សារធាតុញៀនប្រភេទហេរ៉ូអុីនទម្ងន់សុទ្ធ ៦៩៥៤,៦៨ក្រាម (៦គីឡូ៩៥៤.៦៨ក្រាម – សារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់សុទ្ធ ២៨៦៨,០៩ក្រាម (២គីឡូ៨៦៨.០៩ក្រាម) សរុបសារធាតុញៀនទាំង២ប្រភេទទម្ងន់សុទ្ធ ៩៨២២,៧៧ក្រាម (៩គីឡូ៨២២.៧៧ក្រាម)។ – លិខិតឆ្លងដែន០១ក្បាល – ទូរសព្ទ័ដៃ០២ គ្រឿង – កាបូបស្ពាយពណ៌ខ្មៅដាក់គ្រឿងញៀន០១។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់ផ
ខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ រក្ស✤ាសិទ្ធដោយ ៖ សុទ្ធលី

×